នៅក្នុងជីវិតអាពាហ៍ពិពាហ៍ គូស្នេហ៍ទាំងអស់ត្រូវឆ្លងកាត់ដំណាក់កាលលំបាក និងគ្រោះថ្នាក់ជាច្រើនដើម្បីអាចបណ្ដុះបណ្ដាលថ្នាលសុភមង្គលបាន។ ចាប់តាំងពីពេលដែលចាប់ផ្ដើមស្រលាញ់គ្នា រហូតដល់ពេលដែលក្លាយជាប្ដីប្រពន្ធ គឺត្រូវឆ្លងកាត់ឧបសគ្គជាច្រើនរាប់មិនអស់។ ជារឿយៗមនុស្សគិតថា ក្រោយពេលរៀបការ អ្វីៗនឹងប្រែជាមានស្ថិរភាព ប៉ុន្តែការពិតវាមិនដូចនោះទេ អាពាហ៍ពិពាហ៍គឺជាការចាប់ផ្តើមថ្មី។
មិនថាស្នេហាទេ អាពាហ៍ពិពាហ៍នៅតែជាជីវិតថ្មី ជាមួយនឹងបញ្ហាប្រឈម និងបទពិសោធន៍ផ្សេងៗ។ ទោះបីជាអ្នកមានអារម្មណ៍ស្នេហាដូចគ្នាក៏ដោយ ក៏មិនមែនគូស្នេហ៍គ្រប់រូបចេះអាណិតអាសូរគ្នាទៅវិញទៅមកក្នុងជីវិតប្រចាំថ្ងៃនោះដែរ។ យើងច្រើនតែនិយាយថា អាពាហ៍ពិពាហ៍ត្រូវសាងសង់នៅលើមូលដ្ឋាននៃសេចក្តីស្រឡាញ់ ប៉ុន្តែការពិតមានអាពាហ៍ពិពាហ៍ជាច្រើនដែលរៀបការជាមួយសេចក្តីស្រឡាញ់ ប៉ុន្តែមិនអាចដោះស្រាយជម្លោះក្នុងជីវិត និងបញ្ចប់ការបែកបាក់ដោយការលែងលះ។
អាពាហ៍ពិពាហ៍មិនងាយស្រួលទេ គូស្វាមីភរិយាជាច្រើនបានជម្នះការលំបាកក្នុងការមានកូន ប៉ុន្តែក្រោយមកជួបការលំបាកផ្សេងទៀតដែលពួកគេមិនអាចយកឈ្នះបាន។ ជីវិតអាពាហ៍ពិពាហ៍មានដំណាក់កាលលំបាកចំនួន ៤ បើអ្នកអាចយកឈ្នះដំណាក់កាលទាំងនេះបាន ទើបជីវិតអាពាហ៍ពិពាហ៍របស់អ្នកអាចមានសុភមង្គលពិតប្រាកដ។ តែទោះជាយ៉ាងណាក៏ដោយ មានគូស្វាមីភរិយាជាច្រើនបានបរាជ័យក្នុងដំណាក់កាលទី ៣។
១. ដំណាក់កាលទី ១ ៖ សង្គ្រាមត្រជាក់ មិនចង់ប្រកែកទៀតទេ
នៅក្នុងទំនាក់ទំនងអាពាហ៍ពិពាហ៍ ការឈ្លោះប្រកែកគ្នា គឺជាការកើតឡើងជាទូទៅ។ ប៉ុន្តែនៅពេលដែលមនុស្សពីរនាក់មិនចង់ឈ្លោះគ្នាទៀតទេ ប៉ុន្តែគ្រាន់តែនៅស្ងៀមបិទមាត់ បង្ហាញការមិនពេញចិត្តដោយមិននិយាយអ្វីទាំងអស់ អារម្មណ៍អវិជ្ជមានទាំងអស់ត្រូវបានបង្ក្រាប ប្រែទៅជាសង្រ្គាមត្រជាក់យ៉ាងចម្លែក។ សង្រ្គាមត្រជាក់នេះពិតជាគួរឱ្យខ្លាចណាស់ ព្រោះអ្វីៗដែលមិនល្អ គឺកប់ជ្រៅក្នុងខ្លួន ដោយគ្មានឱកាសបញ្ចេញ ហើយនឹងកកកុញរហូតដល់ចំណុចដែលមិនអាចទប់ស្កាត់បាន រហូតដល់ផ្ទុះចេញកាន់តែខ្លាំង។
ប្រសិនបើសង្គ្រាមត្រជាក់រវាងប្តីប្រពន្ធអូសបន្លាយយូរពេក វាជាសញ្ញាគ្រោះថ្នាក់ខ្លាំងណាស់។ ទោះយ៉ាងណាក៏ដោយនៅតែមានវិធីដើម្បីដោះស្រាយបញ្ហានេះ។ ដរាបណាបុរសសុខចិត្តដើរថយក្រោយ ហើយបង្ហាញការយកចិត្តទុកដាក់ និងការគិតគូរដល់ស្ត្រីដែលជាដៃគូ អ្វីៗនឹងត្រឡប់មកសភាពធម្មតាវិញ។ គ្មានអ្នកណាល្អឥតខ្ចោះនោះទេ ដរាបណាប្ដីប្រពន្ធមិនបំពានគោលការណ៍ជាមូលដ្ឋាន ហើយមនុស្សប្រុសគួរមានចិត្តទូលាយ កុំរឹងរូស ជាមួយនឹងកាយវិការលួងលោម ស្ត្រីនឹងទន់ចិត្តមិនខាន។
២. ដំណាក់កាលទី២ ៖ តឹងតែងដាក់គ្នាខ្លាំងពេក
សម្រាប់គូស្នេហ៍នៅដំណាក់កាលនេះ ពួកគេមានអារម្មណ៍តានតឹង ធុញថប់ ហើយអារម្មណ៍របស់ពួកគេងាយនឹងរំខាន និងច្របូកច្របល់។ ខណៈពេលដែលកំពុងប្រឈមមុខនឹងដំណាក់កាលនេះ គូស្វាមីភរិយាជាច្រើននឹងបន្តស្វែងរកឱកាសក្នុងការប្រាស្រ័យទាក់ទងគ្នា ដោយព្យាយាមប្រើប្រាស់ការប្រាស្រ័យទាក់ទងគ្នាដើម្បីដោះស្រាយបញ្ហា និងធ្វើឱ្យអាពាហ៍ពិពាហ៍ត្រឡប់មកដូចដើមវិញ។ ទោះជាយ៉ាងណាក៏ដោយ ពួកគេត្រូវគ្រប់គ្រងអារម្មណ៍របស់ពួកគេនៅពេលទំនាក់ទំនងគ្នា ព្រោះបើមិនដូច្នេះទេ មិនត្រឹមតែបញ្ហាមិនត្រូវបានដោះស្រាយនោះទេ ប៉ុន្តែជម្លោះក៏អាចកាន់តែធំផងដែរ។
៣. ដំណាក់កាលទី៣ ៖ បដិសេធចំណង់ដៃគូ
ក្នុងជីវិតអាពាហ៍ពិពាហ៍ កត្តាដែលមិនអាចខ្វះបានបំផុតគឺ «ការរួមដំណេក» បើគ្មាននេះទេ ស្នេហាប្ដីប្រពន្ធស្ទើរតែរលាយបាត់!។ នៅពេលដែលប្ដីប្រពន្ធរស់នៅក្នុងជីវិត "អសកម្ម" អារម្មណ៍របស់ពួកគេនឹងក្លាយទៅជាស្រពិចស្រពិល ហើយពួកគេថែមទាំងអាចបដិសេធមិនទាក់ទងគ្នា និងមានអារម្មណ៍ស្អប់ខ្ពើមទៀតផង។ គូស្វាមីភរិយាជាច្រើនបានបរាជ័យក្នុងដំណាក់កាលនេះ។ អាពាហ៍ពិពាហ៍ដែលខ្វះភាពស្និទ្ធស្នាលលើគ្រែ មិនមែនជារឿងដែលមនុស្សធម្មតាអាចទទួលយកបានឡើយ។
៤. ដំណាក់កាលទី៤ ៖ ខឹងស្អប់ពេលឃើញមុខគ្នា
នៅដំណាក់កាលនេះ ប្តី និងប្រពន្ធជាមូលដ្ឋានមានជីវិតផ្ទាល់ខ្លួន។ គូស្វាមីភរិយានៅដំណាក់កាលនេះជាធម្មតាមិនបង្ហាញខ្លួននៅផ្ទះក្នុងពេលតែមួយទេ ពួកគេនឹងព្យាយាមឱ្យអស់ពីសមត្ថភាពដើម្បីចៀសវាងការជួបគ្នា រស់នៅក្នុងជីវិតអាពាហ៍ពិពាហ៍ "ដោយគ្មានអ្នក ដោយគ្មានខ្ញុំ" ហើយបានតែត្រឡប់ទៅផ្ទះវិញនៅពេលដែលចាំបាច់តែប៉ុណ្ណោះ។
ក្នុងដំណាក់កាលនេះ ថ្វីដ្បិតតែប្ដីប្រពន្ធអាចដេកលើគ្រែតែមួយក៏ពិតមែន ប៉ុន្តែពិតជាគ្មានទំនាក់ទំនងអ្វីឡើយ គឺគ្រាន់តែជាការព្យាយាមរក្សារូបរាង ដោយគ្មានអារម្មណ៍ ឬមនោសញ្ចេតនាចំពោះអ្នកគ្នាតែប៉ុណ្ណោះ។ គូស្នេហ៍ដែលនៅជាមួយគ្នាក្នុងដំណាក់កាលនេះ តែងតែដាក់វិធានការខ្លះដើម្បីគ្រប់គ្រងភាពតានតឹង បើមិនដូច្នេះទេពួកគេនឹងបែកគ្នាយូរហើយ។ គូស្នេហ៍ដែលអាចរក្សាទំនាក់ទំនងបានពេញមួយជីវិត គឺជាអ្នកដែលចេះយោគយល់ និងយល់ចិត្តគ្នាទៅវិញទៅមក ហើយអាចស្វែងរក និងដោះស្រាយបញ្ហានានា ដើម្បីចៀសវាងការរៀបការធ្លាក់ចូលក្នុងភាពជាប់គាំង រហូតដល់បាក់បែក ចែកផ្លូវលែងលះជាផ្លូវការ៕